KY Development
ក្រុមអចលនទ្រព្យដែលបង្កើតអគារការិយាល័យដែលមានបច្ចេកវិទ្យាខ្ពស់និងការគ្រប់គ្រងដែលមានជំនាញ

គម្រោងអភិវឌ្ឍន៍ KY គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Hong Kong Titan Stone Group and Cambodian UC Group។ ក្រុមហ៊ុននេះមានការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា។ ហើយក៏បាន​ជ្រើសរើសអ្នកជំនាញអន្តរជាតិដើម្បីបង្កើតការិយាល័យដែលមានលក្ខណៈទំនើបទាន់សម័យក្រោមយីហោឈ្មោះ KY។

គម្រោងអភិវឌ្ឍន៍នីមួយៗរបស់ពួកយើង សុទ្ធតែត្រូវបានជ្រើសរើសទីតាំងយ៉ាងល្អ ហើយការវិភាគទីតាំង ឆ្លើយតបទៅនឹងនិន្នាការអន្តរជាតិ លក្ខខណ្ឌទីផ្សារ តម្រូវការអ្នកប្រើប្រាស់ ផែនការអគារ និងការរចនា ការសាងសង់ ជ្រើសរើសវិធីសាស្រ្តនៃការសាងសង់អគារ ទីផ្សារអាជីវកម្ម និងសេវាកម្មក្រោយការលក់ ការគ្រប់គ្រងអចលនទ្រព្យ។ គម្រោងអភិវឌ្ឍន៍ KY ប្តេជ្ញាចិត្តខ្ពស់បំផុត ស្របតាមបទប្បញ្ញត្តិក្នុងស្រុក និងស្ដង់ដារអន្តរជាតិ។

គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌល KY iCenter ដែលនៅកម្ពុជាមានលក្ខណៈខុសគ្នាពីការិយាល័យអចលនទ្រព្យដទៃទៀត។ វាមានលក្ខណៈចែករំលែក ដែលបានបញ្ចូលភាពបច្ចេកវិទ្យាវៃឆ្លាត និងចុងក្រោយទៅក្នុងគម្រោង​ និង 3i concept(intelligent, instant, infinity) បង្កើតនូវសមាហរណកម្មជំនាន់ថ្មីប្រកបដោយប្រសិទ្ធិភាពសម្រាប់អគារការិយាល័យនៅភ្នំពេញ ផ្ដល់ជូនបរិយាកាសការងារដែលពេញលេញ និងគ្មានកង្វល់មួយសម្រាប់សហគ្រាស។យើងជឿជាក់យ៉ាងមុតមាំលើគោលការណ៍អភិវឌ្ឍន៍ប្រកបដោយភាពស្មោះត្រងនិងគុណភាពខ្ពស់ដែលអាចធ្វើឪ្យយើងមានការរីកចម្រើនតទៅមុខឥតឈប់ឈរ។

ចំណុចធំ៣នៃតំបន់ពាណិជ្ជកម្ម

ការអភិវឌ្ឍអចលនទ្រព្យ

បន្ទាប់ពីការស្រាវជ្រាវទីផ្សារអចលនទ្រព្យដ៏ទូលំទូលាយ យើងបានជ្រើសរើសទីតាំងស្នូលមួយនៅក្នុងរាជធានីភ្នំពេញ ហើយបានបង្កើតគម្រោងសមស្របបំផុតដែលឆ្លើយតបនឹងតម្រូវការទីផ្សារ។ តាមរយៈការរៀបចំផែនការនិងការរចនាយ៉ាងហ្មត់ចត់ហើយនិងសុវត្ថិភាពដែលតឹងរឹងបំផុតក្នុងការសាងសង់ យើងបានសាងសង់អគារបច្ចេកវិទ្យាដ៏ទំនើបមួយដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។

ការគ្រប់គ្រង​អចលនទ្រព្យ

យើងជ្រើសរើសយកអ្នកមានជំនាញក្នុងការគ្រប់គ្រងអចលនទ្រព្យដើម្បីបង្កើតជាក្រុមដែលមិនត្រឹមតែអាចផ្តល់នូវសេវាកម្មមូលដ្ឋានជាច្រើននៃការគ្រប់គ្រងអចលនទ្រព្យប៉ុណ្ណោះទេ ថែមទាំងអាចបំពេញតាមតម្រូវការរបស់សហគ្រាសនិងសហគ្រិនផងដែរដើម្បីទទួលបានឱកាសអាជីវកម្មកាន់តែច្រើន។ យើងផ្តល់ជូននូវសេវាកម្មល្អឥតខ្ចោះដែលអាចបំពេញតាមតម្រូវការរបស់អាជីវកម្ម។

អគារការិយាល័យចែករំលែក

ដោយផ្អែកលើសេដ្ឋកិច្ចចែករំលែករួមជាមួយគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតយីហោការិយាល័យ KY iCenterត្រូវបានបង្កើតឡើងនូវអគារការិយាល័យចែករំលែកដ៏ទំនើបដែលមានលក្ខណៈងាយស្រួលដើម្បីឆ្លើយតបទៅតាមតម្រូវការអាជីវកម្ម ទោះបីជាអាជីវកម្មដែលមានតែមនុស្សពីរនាក់ឬក៏ទីស្នាក់ការនៃសហគ្រាសធំៗក៏ដោយ។ ហើយនឹងបន្តអភិវឌ្ឍមូលដ្ឋានការិយាល័យចែករំលែកបន្ថែមទៀតនៅតាមទីក្រុងធំ ៗ នៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីបម្រើសេវាកម្មឪ្យក្រុមហ៊ុននិងបុគ្គលិកកាន់តែច្រើនបន្ថែមទៀត។